(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកមរណទុក្ខជាមួយលោក ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រីមហាឧបាសិកា ឈា ឡាង ម៉ុកម៉ារ៉េត ដែលត្រូវជាភរិយារបស់លោក។

មហាឧបាសិកា ឈា ឡាង ម៉ុកម៉ារ៉េត បានទទួលមរណភាពនៅវេលាម៉ោង១១៖២៥នាទី នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងវេលាម៉ោង៣៖៤៤នាទី នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ៖