(ភ្នំពេញ)៖ ឧបាសិកា ស្រី អឿង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧៖៣០នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពឧបាសិកា ស្រី អឿង មេត្តាជ្រាប។

សម្រាប់កម្មវិធីបុណ្យ៖

*សពតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
*សពបូជានៅរសៀល ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
*កម្មវិធីបុណ្យ៧ថ្ងៃ នឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤៖០០រសៀល ជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ និមន្តព្រះសង្ឃសមាទានសីល ចម្រើនព្រះបារិត្ត និងសម្តែងធម៌ទេសនា។

លុះព្រឹកឡើង ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

កម្មវិធីបុណ្យនេះប្រារព្ធនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ លេខទូស័ព្ទទំនាក់ទំនង៖ 012 863 766,097 786 3766៕