(ភ្នំពេញ)៖ លោក Yoshihisa Kainuma តំណាងឲ្យនាយក, នាយកប្រតិបត្តិ, នាយករងប្រតិបត្តិ នៃក្រុមហ៊ុន MinibeaMitsumi បានផ្ញើសារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

លោក Yoshihisa Kainuma បានបញ្ជាក់ថា «តាងនាមឲ្យក្រុមហ៊ុន MinebeaMitsumi Group និងបុគ្គលិក យើងខ្ញុំបានដឹងដោយក្រៀមក្រំបំផុត អំពីមរណភាពរបស់ឯកឧត្តម ហ៊ុន ណេង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីក្រៀមក្រំ និងចូលរួមមរណទុក្ខជាមួយ សម្តេច និងសមាជិកក្រុមគ្រួសារជាទីស្រឡាញ់របស់សម្តេចចំពោះការបាត់បង់ដ៏ធំធេងនេះ»