(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ, ជាសះស្បើយ១នាក់ និងអ្នកស្លាប់ក៏គ្មានដែរ

២៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងឈ្នះ ក្នុងថ្ងៃប្រារព្ធទិវាជ័យជម្នះ ក្នុងសង្រ្គាមលោកលើកទី២

៣៖ ធុរកិច្ចជនកម្ពុជា និងកូរ៉េខាងត្បូង កំពុងសិក្សានិតិវិធីនាំចេញចេកស្រស់ពីកម្ពុជាទៅទីផ្សារកូរ៉េខាងត្បូង ក្នុងឆ្នាំនេះ

៤៖ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម លើជនជាតិរុស្ស៉ី ៣៣នាក់ទៀត ព្រមទាំងក្រុមហ៊ុនរុស្ស៉ីចំនួន ២២ និងនាវារុស្ស៉ីចំនួន ៦៩គ្រឿង

៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៥លាននាក់ និងស្លាប់៣៤.៩ម៉ឺននាក់

៦៖ សង្រ្គាមអ៊ុយក្រែន៖ ពិភពលោក កំពុងចាំអ៊ុតមើលសុន្ទរកថារបស់លោក ពូទីន នៅឯទិវាជ័យជម្នះ «៩ ឧសភា»

៧៖ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

៨៖ នាយករដ្ឋមន្ត្រីកាណាដា៖ ពិភពលោកនឹងធ្វើឱ្យលោក ពូទីន បរាជ័យនៅក្នុងសង្រ្គាមអ៊ុយក្រែន

៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៩៧៥,៥១០នាក់, ដូសទី៣ចំនួន ៨,៧៩៤,៥១៨នាក់ និងដូសទី៤ ចំនួន ១,៩៥០,៣៦០នាក់ (គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២)

១០៖ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ដែលសំងំខ្លួនក្នុងរោងចក្រ Azovstal ប្តេជ្ញាមិនទម្លាក់អាវុធចុះចាញ់រុស្ស៉ីដាច់ខាត

១១៖ ប្រមុខការទូត៖ តៃវ៉ាន់ មានការលំបាកខ្លាំង ក្នុងការទទួលបានការអញ្ជើញឲ្យចូលរួមប្រជុំ ជាមួយ WHO ខណៈដែលកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត

១២៖ ក្រុមប្រតិភូមន្ត្រីទូតអាមេរិក ត្រឡប់ទៅកាន់ស្ថានទូតប្រចាំទីក្រុង កៀវ ជាលើកដំបូងចាប់តាំងពីសង្រ្គាមផ្ទុះឡើង

១៣៖ ចិន បញ្ជាក់ថាខ្លួនធ្វើសមយុទ្ធយោធា នៅក្បែរកោះតៃវ៉ាន់

១៤៖ ប្រធានាធិបតីម៉ិកស៊ិក ជំរុញឲ្យសហរដ្ឋអាមេរិក បញ្ចប់ការដាក់ទណ្ឌកម្មលើគុយបា

១៥៖ ថៃ៖ មនុស្ស ៦,៤៨៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៤,០០៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ លោក ពូទីនថា លោកខាងលិចជាអ្នកធ្វើឱ្យរូបលោក «គ្មានជម្រើស» ជុំវិញសង្រ្គាមអ៊ុយក្រែន

១៨៖ រុស្ស៉ីកំពុងអភិវឌ្ឍ «មីស៉ីលល្បឿនលឿនជាងសំឡេង» ជំនាន់ថ្មី ដែលអាចបាញ់ចេញពីទីណាក៏បាន

១៩៖ ឆ្មាំសន្តិសុខ៣នាក់ បាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារ លើមណ្ឌលបោះឆ្នោត នៅហ្វីលីពីន

២០៖ លោក Justin Trudeau៖ លោក ពូទីន គឺជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន

២១៖ គណបក្សកាន់អំណាចរបស់ស៊ុយអែត នឹងប្រកាសពីជំហរ ចូលជាសមាជិក NATO នៅពាក់កណ្តាលខែឧសភា

- ព័ត៌មាន Fresh News Plus

១៖ សេវាកម្មទូទាត់ប្រាក់តាមរយៈកាតឥណទានរបស់ Apple នឹងលែងដំណើរការនៅក្នុងប្រទេសឥណ្ឌាទៀតហើយ

២៖ ចិន ចេញបទប្បញ្ញត្តិថ្មី ដើម្បីរឹតបន្តឹងលើគោលការណ៍នានា ពាក់ពន្ធប្រាក់ចំណូលរបស់អ្នកសិល្បៈ

៣៖ គណនី Instagram របស់ CEO ក្រុមហ៊ុនហិរញ្ញវត្ថុ Jefferies ត្រូវបានជនអនាមិក Hack យកទៅធ្វើរឿងមួយចំនួន

៤៖ AC Milan ខិតជិតលើកពានលីគ Serie A បើសិនជាលេងមិនចាញ់ ២ប្រកួតដែលនៅសល់


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)