(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ មានករណីចោរគាស់ទូដែក របស់រោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី Taieasy ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា លុយដែលក្រុមចោរលួចអស់ គឺប្រហែលជាង១លានដុល្លារ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងហ៊ុមព័ទ្ធទីតាំងកើតហេតុ ដើម្បីពិនត្យ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់សិន ទើបបង្ហាញព័ត៌មានលម្អិត៕