(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ ក្នុង​នោះ​យប់​៤​លើក​ បណ្តាល​ឲ្យមនុស្ស​ស្លាប់​ ២​នាក់​ រង​របួសធ្ងន់​៩​នាក់​ និង​របួសស្រាល​៧​នាក់​ (​ស្រី​២​នាក់​)​ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។ ​

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៦​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន១១​គ្រឿង​,​ រថយន្ត​ធុន​តូច​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​១​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​២​លើក​,​ ស្រវឹង​២​លើក,​ ប្រជែង​១​លើក,​ បត់​គ្រោះថ្នាក់​២​លើក​,​ មិន​គោរព​សិទ្ធិ១​លើក​,​ កត្តា​យានយន្ត​១​លើក​ ក្នុង​នោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៩​នាក់​ យប់៤​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​មធ្យោបាយ​ល្មើស​ ៥,៧៨១​ គ្រឿង​,​ អប់រំ​ ២,២២៩​ គ្រឿង​,​ ពិន័យ​ ៣,៥៥២​គ្រឿង​៕ ​