(ភ្នំពេញ)៖ កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៥នាក់​ ក្នុងនោះមានជនជាតិខ្មែរ ២នាក់ និងជនជាតិនីហ្សេរីយ៉ា ៣នាក់ ដកហូតថ្នាំញៀនជាង១គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលជាតិ ឃាត់ខ្លួននៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕