(តាកែវ)៖ លោក ម៉ឹង វុធី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបុរីជលសារ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំជ័យជោគ ស្រុកបុរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល និងណែនាំដល់បេក្ខជនឈ្មោះបោះឆ្នោត និងសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវត្រៀមរៀបចំដំណើការឃោសនានៅពេលបោះឆ្នោតខាងមុខឲ្យបានល្អប្រសើរ និងត្រូវត្រៀមឯកសារមួយចំនួន ដើម្បីអាចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោកបានថ្លែងថា ដំណើការការឃោសនាបោះឆ្នោត និងការបោះឆ្នោតកាន់តែខិតជិតមកដល់ហើយ ដូច្នេះបេក្ខជនឈឈ្មោះទាំងអស់ រួមនិងសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំការឃោសនា និងធ្វើការពន្យល់ឲ្យ បានក្បោះក្បាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានដឹង ពីសមិទ្ធផលមួយចំនួនដែលមន្រ្តីគណបក្សប្រជាជនកម្ពុជា បានធ្វើជូនបងប្អូនប្រជាពលរដ្ឋដូចជាការបំរើសេវា ការកសាងសាលារៀន មន្ទីរពេទ្យ វត្តអារាម កសាងផ្លូវថ្នល់និងការជួសជុលស្ពានជាដើម ហើយជាពិសេសនៅពេលដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហាលំបាក គឺមានតែមន្រ្តីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលនៅជាមួយបងប្អូន និងជួយបងប្អូនគ្រប់ពេលវេលា។

លោក ម៉ឹង វុធី ក៏បានណែនាំដល់មន្រ្តីគណបក្សត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលារាល់ការចោទប្រកាន់ ឬការឃោសនាបែបមូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជន ឬមន្រ្តីបក្សយើងពីពួកអគតិ ដោយធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការឃោសនាបោកប្រាស់ទាំងអស់នោះ។

នៅក្នុងឱកាសនោះ លោក ម៉ឹង វុធី ក៏បានណែនាំដល់សមាជិកគណបក្សទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតបញ្ជាក់មួយចំនួននៅពេលដែលទៅបោះឆ្នោត ហើយបើបងប្អូនបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ សូមបងប្អូនទៅសាលាឃុំដើម្បីសុំការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ទើបបងប្អូនអាចចូលរួមបោះឆ្នោតបាន ហើយនៅពេលទៅបោះឆ្នោតសូមគូសឲ្យចំឈ្មោះ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១នៃសន្លឹកឆ្នោត៕