(ប៉ៃលិន)៖ ដើម្បីបង្កាជំងឺជូនប្រជាពលរដ្ឋ ដែលបណ្តាលមកពីការប្រើប្រាស់ទំនិញមានជាតិគីមី ខូចគុណភាព ឬទំនិញហួសសុពលភាពប្រើប្រាស់នោះ មន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានចុះទៅកាន់តាមផ្សារជារឿយក្នុងខេត្តប៉ៃលិន ស្វែងរកទំនិញប្រើជាតិគីមី ខូចគុណភាព ឬ ហួសសុពលភាព ហើយក៏បានណែនាំអាជីវករកុំឲ្យលក់ទំនិញប្រភេទទាំងនេះ។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមគេហដ្ឋានក្នុងក្រុងប៉ៃលិន ព្រមទាំងអប់រំប្រជាពលរដ្ឋឲ្យចេះពិនិត្យ រកមើលទំនិញខូចគុណភាព និងស្នើឲ្យបញ្ឈប់ការលក់ទំនិញខូចគុណភាព។ លោក សាន វិជ្ជាសារ៉ាវុធ ក៏បានអប់រំក្រុមអាជីវករឲ្យយល់ពីផលលំបាក ដែលបង្កចេញពីការប្រើប្រាស់ទំនិញ ខូចគុណភាពនេះ។

ការចុះពិនិត្យទំនិញនាព្រឹកមិញនេះ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បានដកហូតទំនិញខូចគុណភាពមួយចំនួនផងដែរ។ ទំនិញដែលដកហូតនោះរួមមាន៖ ទឹកក្រូចដបចំនួន ៦៣ដប, ទឹកត្រឡាចកញ្ចប់ចំនួន ៩កញ្ចប់, ទឹកដោះគោជូចំនួន ០៣ដប, មីកំប៉ុងចំនួន ២កញ្ចប់, ទឹកខ្មេះរូបទន្សាយចំនួន ៣១ដប៕