(បាត់ដំបង)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅឃុំពាមអី ស្រុកឯកភ្នំ ខេត្តបាត់ដំបងត្រូវបានអគ្គិភ័យឆេះបំផ្លាញគ្មានសល់ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយមានហេតុការណ៍ខាងនេះកើតឡើងភ្លាម កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចេញទៅជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងស្ថានភាពបានទាំងស្រុង។

យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់អាចបញ្ជាក់ពីទំហំទ្រព្យសម្បត្តិ ដែលត្រូវខូចខាតនោះទេ៕