(ភ្នំពេញ)៖ លោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា បានផ្ញើលិខិតថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក គឺលោកស្រី ឈា ឡាង។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងលិខិតថ្លែងអំណរគុណនោះ លោក ម៉ុក ម៉ារ៉េត បានផ្ញើជូន៖

* ឯកឧត្តម ប៉ា សុជាតិវង្ស ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
* គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ សមាជិក សមាជិការ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ
* ឯកឧត្តម អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប
* ឯកឧត្តម សេវ ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
* ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
* ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
* លោកប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
* ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញ នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
* លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង
* ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
* ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគីរីវង់ ខេត្តតាកែវ។
* លោកប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
* លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្តាល

សូមជម្រាបថា លោកស្រី ឈា ឡាង ត្រូវជាភរិយារបស់លោក ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕