TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ៧ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

14-05-2022 11:57

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ, រយៈពេល៧ថ្ងៃជាប់គ្នាដែលគ្មានអ្នកឆ្លងថ្មី, ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣នាក់ និងស្លាប់គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,១៩២ នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕