(កំពត)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសបញ្ចូល ជាសមាជិក គណបក្ស ប្រជាជន កម្ពុជា នូវបេក្ខជន ឈរ ឈ្មោះ បោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់ សម្រាប់អាណត្តិ ទី ៥ ឆ្នាំ ២០២២ មក ពី គណបក្ស នានា ។

ពិធីនេះបានធ្វើឡើងក្រោម អធិបតី ភាព លោក ម៉ៅ ធនិន សមាជិក គណៈកម្មាធិការ កណ្តាល និង ជា ប្រធាន គណៈកម្មាធិការ គណបក្ស ប្រជាជន កម្ពុជា ខេត្ត កំពត ដែលមានចំនួនបេក្ខជន ដែលឈរឈ្មោះ ២៨៥រូប បាន សុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។

ក្នុងនោះមានចំនួន ០៤ គណបក្ស រួមមាន: គណបក្សភ្លេីងទៀន ច្រេីនជាងគេ , គណបក្សយុវជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ការសុំចូលមករួមរស់ជាមួយគណបក្សប្រជាជន ពីគណបក្សដទៃ បានបង្ហាញបញ្ជាក់ពី ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំ ដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រេីន ក្នុងន័យ បម្រេីប្រជាជនដោយពិតប្រាកដ រួមរស់ដឹងសុខទុក្ខជាមួយប្រជាជនពិតប្រាកដ ។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ លោក ម៉ៅ ធនិន បានសម្ដែងមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថា មានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

លោកក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក «សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក» និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សដែលការពារសន្តិភាពនេះ មានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕