(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាស បញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ បឹងកុក និងសង្កាត់វាលវង់ ក្រុងកំពង់ចាម ចំនួន ១,៥៣៣នាក់ ធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្រញូងនគរបាជ័យ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកថ្មីនាឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំលើ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ឲ្យមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។

លោកប្រធានគណបក្សខេត្ត ក៏បានស្នើដល់បងប្អូនសមាជិកថ្មី សូមឱ្យមានភាពស្មោះត្រង់ និងសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក" សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក" ៕