(បាត់ដំបង)៖ លោក មាស វិរិទ្ធ ប្រធានក្រុមការងារភូមិវត្តគរ និងច្រាបក្រសាំង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្លែងបែបនេះក្នុងជំនួបជាមួយមេក្រុមបក្សចំនួន៣៤៣រូប នៅភូមិវត្តគរ និងច្រាបក្រសាំង ។

ពិធី នេះមានការអញ្ជេីញចូលរួុមពី សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ ភូមិវត្តគរ និងភូមិច្រាបក្រសាំង និងលោក សុខ ឈឿក ប្រធានគណកម្មាធិការគណបក្សប្រជាជនសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ លោក សុខ ឈឿក បានមានប្រសាសន៍ថា បានរាយការណ៍ពីស្ថានភាពភូមិទាំងពីរ ការផ្តល់សេវាសាធារណៈ និងជម្រាបជូ នពីផែនការអភិវឌ្ឍសង្កាត់សំដៅសំរួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសេីរតាមរយៈមូលនិធិឃុំសង្កាត់។

ថ្លែងក្នុងសម្តេចក្រឡាហោមស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារនិងលោក កែ គឹមយ៉ាន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាឱកាសនោះ លោក មាស វិរិទ្ធ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមដោះស្រាយនូវកង្វល់ បំពេញសេចក្តីត្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយស្មោះត្រង់ ។

ក្នុងឱកាសនោះ ដែរ លោក មាស វិរិទ្ធ បានថ្លែងបន្តថា ៤៣ឆ្នាំកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំសន្តិភាពពេញលេញហេីយសន្តិភាពនេះជាកេរ្តិ៍ដំណែលដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាដែលតំរូវឱ្យយេីងត្រូវតែបន្តរួមគ្នាជាមួយសម្តេចតេជោ ថែរក្សាសន្តិភាពនេះឱ្យគង់វង្សដេីម្បីបន្តការអភិវឌ្ឍកម្ពុជាក្លាយជាប្រទេសដែលចំណូលមធ្យមកំរិតខ្ពស់ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោក មាស វិរិទ្ធ បានអំពាវនាវឱ្យមេក្រុមបក្សទាំងអស់ឱ្យរួមគ្នាថែសមាជិក និងជំរុញឱ្យទៅបោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់គ្នា៕