(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០១៦នេះ នាបញ្ជាការកងរាជ​អាវុធហត្ថខេត្តស្វាយរៀង បាននិងកំពុង​ប្រារព្ធពិធីបើកវគ្គ​បំប៉ន​ជំនាញរដ្ឋបាល និងពត៌មានវិទ្យា ក្រោមវត្តមាន​លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​(កំបូល) និងលោកឧត្តម​សេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធ​ហត្ថខេត្តស្វាយរៀង។

មន្រ្តីដែលចូលរួមបានឱ្យដឹងថា សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន៖ លោកមេបញ្ជាការ មេបញ្ជាការរង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ មូលដ្ឋានកងរាជ​អាវុធ​ហត្ថខេត្ត ស្រុក ក្រុង និងជំនួយការជំនាញទាំង៨ សរុបចំនួន៥៤នាក់ ស្ថិតក្រោមការឧទ្ទេសនាមពីលោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន។

សូមជម្រាបថា ពិធីបើកវគ្គបំប៉នជំនាញខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បី​ពង្រឹង​សមត្ថភាពការងារ​ជំនាញរដ្ឋបាល និងពត៌មាន​វិទ្យាបន្ថែមទៀត ដល់មន្រ្តីអាវុធហត្ថ​ខាងលើ ក្នុងខេត្ត​ស្វាយរៀងនេះ៕