ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០០៦,០៤៦នាក់, ដូសទី៣ចំនួន ៩,០១២,៣៨៧នាក់ និងដូសទី៤ ចំនួន ២,២៣០,២១៤នាក់ (គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២) (Video inside)
17-05-2022 00:01
(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០០៦,០៤៦នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១០,០៥៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៧,២០១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦៦,២៤០នាក់
៤៖ អាយុ៥ឆ្នាំ ៣៩៩,៩៩៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៩២,៥៥៥នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,០១២,៣៨៧នាក់ និងដូសទី៤ ចំនួន ២,២៣០,២១៤នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕