(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន មិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់អាមេរិកយ៉ាងណាគឺអនុវត្តន៍យ៉ាងនោះទៅ តែបើអាមេរិកចាត់ទុកការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិនោះ ទង្វើនេះនឹងកើតឡើងនៅកម្ពុជាដូចគ្នា

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនលុបចោលការធ្វើចត្តាឡីស័ក៧ថ្ងៃ សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩នោះទេ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជាការគិតគូរ និងត្រៀមបម្រុងមួយដ៏ត្រឹមត្រូវ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ប្រើប្រាស់អស់ជាង ៤២លានដូស, ថវិកាទិញអស់ ២៨.៥លានដូស

៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យយកមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក

៦៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថាបើទោះជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ រហូតដល់ដូសទី១០ ឬដូសទី២០ ក៏មិនយកលុយពីពលរដ្ឋនោះដែរ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនមែនជារឿងចៃដន្យនោះទេ

៨៖ សម្ដេចតេជោ ហ៊ុន សែន ស្នើតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃកំណើតពិតវិញ គឺចំថ្ងៃទី៥ សីហា ១៩៥២

៩៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រសួងសុខាភិបាល ពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំង ខណៈចិនកំពុងចាំការឆ្លើយតប, បើឯកជនធ្វើមិនកើតទេ ត្រូវដកឲ្យរដ្ឋធ្វើវិញ

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Netflix បើកសិទ្ធឲ្យបុគ្គលិកអាចលាឈប់ពីការងារបាន ប្រសិនបើមិនពេញចិត្តនឹងគោលការណ៍ថ្មី ដែលក្រុមហ៊ុនដាក់ឲ្យ

២៖ ក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងប្រមូលរថយន្តប្រមាណជិត ១១ ម៉ឺនគ្រឿងនៅក្នុងប្រទេសចិន

៣៖ ថ្មីៗនេះលេចលឺថា Apple កំពុងចាប់ផ្តើមសាកល្បង iPhone ជាមួយ USB-C


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)