(កំពង់ចាម)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបេក្ខជនបម្រុង របស់គណបក្សភ្លើងទៀន និងបក្សដទៃទៀត ចំនួន ២១រូប នៅតាមបណ្តា ឃុំ ស្រុក ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយ ក្រោយអស់ជំនឿលើមេដឹកនាំរបស់ខ្លួន។

ក្នុងពាក្យសុំលាលែងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ពួកគាត់ទាំង២១នាក់ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀន និងបក្សដទៃទៀត ដើម្បីធ្វើជាប្រជាពលរដ្ឋធម្មតា រួមមាន៖

ទី១៖ លាលែងពីបញ្ចីឈរឈ្មោះគណបក្សភ្លើងទៀនចំនួន ១៧រូប ស្រី ០៣រូប រួមមាន៖
* លោក ស៊ឹម បាន បេក្ខជនពេញសិទ្ធិ លេខរៀងទី២ ឃុំ កងតាណឹង ស្រុកកងមាស
* លោក ម៉ី ហេន បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ទួន សម្បត្តិ បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ ឃុំ ព្រែកដំបូក ស្រុក ស្រីសន្ធរ
* លោក ម៉ក់ ម៉េន បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ ឃុំល្វេ ស្រុកកោះសូទិន
* លោកស្រី ស៊ុន ណាឡែន បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ សង្កាត់សំបួរមាស
* លោកស្រី ស៊ិន ចិន្តា បេក្ខជនពេញសិទ្ធិ លេខរៀងទី១០ សង្កាត់សំបួរមាស
* លោក ហ៊ីម ម៉ាអាត បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក អ៊ូ សុវណ្ណ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហ៊ីម មូសា បេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក អ៉ិត ង៉ែត បេក្ខជនពេញសិទ្ធិ លេខរៀងទី៩ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ជា ណិច បេក្ខជនបម្រុង លេខរៀងទី១៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហេង ស៊ីម បេក្ខជនបម្រុង លេខរៀងទី១៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ម៉ូល សុភាស់ បេក្ខជនបម្រុង លេខរៀងទី១៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហ៊ីម រ៉សាត បេក្ខជនបម្រុង លេខរៀងទី១៧ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក សាលី សុក្រី បេក្ខជនបម្រុងទី១៨ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក គឹម ប៊ុននឿន បេក្ខជនបម្រុង លេខរៀងទី២២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោកស្រី សៅ ស្រីនាង បេក្ខជនបម្រុង លេខរៀងទី២២ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ទី២៖ លាលែងពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន៣រូប ស្រី០២រូប មាន៖
* លោកស្រី ប៉ាន ម៉ៅ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
* លោក យួស យ៉ាន បេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
* លោកស្រី យ៉ន ស្រីណាក់ បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ ឃុំដងក្តារ ស្រុកស្ទឹងត្រង់

ទី៣៖ លាលែងពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ មាន១រូប៖
* លោក អ៊ុត កុសល បេក្ខជនពេញសិទ្ធិ លេខរៀងទី៩ ឃុំដងក្តារ ស្រុក ស្ទឹងត្រង់។

ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សភ្លើងទៀន និងបក្សដទៃនេះ ក្រោយពីពួកគាត់អស់ជំនឿ និងគិតថា ការបន្ដរួមរស់ជាមួយគណបក្សនយោបាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ។ប៉ុន្ដែពួកគាត់មិនទាន់ បានសម្រេចចិត្តថា ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះដែរ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្ស ភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាព នយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕