(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ១២ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ២១៥លានដុល្លារទៀត ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

៣៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់២៦ ខែឧសភា

៤៖ លោក ចូ បៃដិន មានទំនុកចិត្តថាហ្វាំងឡង់, ស៊ុយអែត នឹងក្លាយជាសមាជិកណាតូ

៥៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផលជំនួបតាមប្រព័ន្ធវីដេអូ នាយករដ្ឋមន្រ្តីកម្ពុជា-ឥណ្ឌា

៦៖ តួកគី ជំរុញឱ្យណាតូ «គោរព» ការព្រួយបារម្ភរបស់ខ្លួន ចំពោះហ្វាំងឡង់ និងស៊ុយអែត

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាឱ្យពន្លឿននីតិវិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញការហោះហើរត្រង់

៨៖ កូរ៉េខាងជើង ជំរុញការផលិតឱសថ និងសម្ភារពេទ្យ ដើម្បីទប់ទល់ការរាតត្បាតជំងឺកូវីដ១៩

៩៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌាថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៉ី-អ៊ុយក្រែន ឲ្យបានឆាប់ ព្រោះសង្គ្រាមនេះប៉ះពាល់ដល់សកលលោក ជាពិសេសវិស័យសន្តិសុខស្បៀង និងថាមពល

១០៖ ហ្វាំងឡង់, ស៊ុយអែតថា នឹងទិញកាំភ្លើង, អាវុធប្រឆាំងរថក្រោះរួមគ្នា

១១៖ ឥណ្ឌាថ្លែងអំណរគុណកម្ពុជា ដែលគាំទ្របេក្ខភាពរបស់ខ្លួន ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងក្របខណ្ឌកំណែទម្រង់

១២៖ រុស្ស៉ី ប្រើអាវុធឡាស៊ែរស៊េរីថ្មីមួយ នៅក្នុងសង្រ្គាមអ៊ុយក្រែន

១៣៖ នាយករដ្ឋមន្រ្តីឥណ្ឌា៖ គម្រោងឆាប់រហ័ស ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ នឹងតភ្ជាប់មកកម្ពុជា ខាងមុខនេះ

១៤៖ ថៃ៖ មនុស្ស ៦,៣០៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១៥៖ កម្ពុជា-ឥណ្ឌា មានបំណងរៀបចំទស្សនកិច្ចថ្នាក់កំពូល ស្របពេលខួប៧០ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ១០៣,៩៥៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧៣នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ គ.ជ.ប៖ គិតចាប់ពីថ្ងៃ១៦ ខែឧសភា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចែកជូនជាង៨លានប័ណ្ណ

១៨៖ អាមេរិក ព្រមានថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

១៩៖ កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន៧ផ្សេងទៀត ចេញសេចក្តីថ្លែងការណ៍រួមគ្នា ជំរុញការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត

នាយករដ្ឋមន្រ្តីអ៉ីតាលី អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅអ៊ុយក្រែន ដើម្បីអាចឆ្ពោះទៅបញ្ចប់សង្រ្គាម

២០៖ ៤ខែឆ្នាំនេះ កម្ពុជា ទទួលចំណូលជាង១២៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

២១៖ នាយករដ្ឋមន្រ្តីប៉ូឡូញអះអាងថា នឹងជួយស៊ុយអែត, ហ្វាំងឡង់ ប្រសិនបើប្រទេសទាំងពីរ រងការវាយប្រហារ មុនក្លាយជាសមាជិក NATO

២២៖ កម្ពុជា-វៀតណាម គ្រោងបើកការធ្វើដំណើរឡើងវិញទាំងស្រុងឆាប់ៗខាងមុខ សំដៅជំរុញចលនាទេសចរទៅមកឡើងវិញ

២៣៖ រុស្ស៉ីសម្រេចបិទ ការិយាល័យស្ថានីយទូរទស្សន៍កាណាដា CBC នៅទីក្រុងមូស្គូ ជាការសងសឹក

២៤៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០១២,៩២៣នាក់, ដូសទី៣ចំនួន ៩,០៥២,៥៥២នាក់ និងដូសទី៤ ចំនួន ២,២៨៨,៥២១នាក់ (គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២)

២៥៖ អធិការបតីអាល្លឺម៉ង់ ស្នើឱ្យ EU បង្កើតមូលនិធិសាមគ្គីភាព ដើម្បីជួយអ៊ុយក្រែនកសាងប្រទេស ឡើងវិញ

២៦៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៦លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

២៧៖ វិភាគអន្តរជាតិ៖ តើលោកខាងលិច ពិតជាចង់ឱ្យអ៊ុយក្រែន ឈ្នះមែនឬ?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Hyundai គ្រោងវិនិយោគជាង ១៦ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតរថយន្តអគ្គីសនីនៅកូរ៉េខាងត្បូង

២៖ ខ្សែបម្រើ Idrissa Gueye បដិសេធពាក់អាវ PSG ដែលមាននិមិត្តសញ្ញាឥន្ទធនូ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)