(បាត់ដំបង)៖ លោក សុខ លូ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង យុវជន រួមប្រជាពលរដ្ឋជាច្រើននាក់ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ២០ ឧសភា ដាក់កូរោនកម្រងផ្ការ បង្សុកូល និងរាប់បាតប្រគេនព្រះសង្ឃ១០៧ អង្គរដើម្បីរំលឹកនិងការចងចាំជានិច្ច ដែល ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវបានកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលស្ថិតនៅវត្តពោធិ៍ ក្រុងបាត់ដំបង។

នាឱកាសនេះដែរ បន្ទាប់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានគោរពវិញ្ញាណខណ្ឌ និងដាក់កូរោនកម្រងផ្ការមកពីមន្ទីរ អង្គភាពនានាក្នុងខេត្តនិង បង្សុកូល ឧទ្ទិសកោសលជូនដល់បុព្វការីជន កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋ ដែលបាន ស្លាប់យ៉ាងវេទនាក្នុងរបបប្រល័យពូជសាន៍ប៉ុល ពត រួចមក។

លោក សុខ លូ បានរំលឹកនិងចងចាំជានិច្ចដល់អង្គពិធីថា ដោយមានការឈឺចាប់មិនអាចបំភ្លេចបាននូវរបបមួយនេះ ទើបថ្នាក់ដឹកនាំកំពូលដែលមានសម្តេទាំងបី បានតស៊ូចលនាបង្កើតរណ:សិរ្យសង្រ្គោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីតស៊ូរំដោះជាតិមាតុភូមិរួចផុតពីរបបខ្មែរក្រហមនៅថ្ងៃទី៧ មករា ១៩៧៩ ហើយបានកំណត់យកថ្ងៃ២០ ឧសភានេះ ជាថ្ងៃចងកំហឹងនិងចងចាំជានិច្ចជាទិវាតិជាតិនៃការចងចាំ២០ឧសភា ជាថ្ងៃប្រវត្តិសាស្រ្តផងដែរ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានរាប់បាតប្រគេនព្រះសង្ឃចំនួន១០៧អង្គ តាមសទ្ធារៀងៗខ្លួន ដើម្បីឧទ្ទិសកោសលជូនដល់បុព្វការីជន កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋ ដែលបានស្លាប់យ៉ាងវេទនាក្នុងបុព្វជាតិក្នុងរបបប្រល័យពូជសាន៍ប៉ុល ពត ជាកិច្ចបង្ហើយផងដែរ៕