(តាកែវ)៖ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយផ្សេងនៅទូទាំងខេត្តតាកែវ បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់ពី លោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។

លោកស្រី ហែម បញ្ញា ប្រធាន គ.ជ.ប ខេត្ត បានថ្លែងឲ្យដឹងថា នៅទូទាំងខេត្តតាកែវ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១៣ រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ១០០ ឃុំ សង្កាត់
២៖ គណបក្សភ្លើងទៀន មានបេក្ខជនឈរឈ្មោះ ១០០ ឃុំ សង្កាត់
៣៖ គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះ ៣១ ឃុំ សង្កាត់
៤៖ គណបក្សកែទម្រង់កម្ពុជា មានបេក្ខជនឈរឈ្មោះ ២៤ ឃុំ សង្កាត់
៥៖ គណបក្សហ្វ៊ិនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះ ១១ ឃុំ សង្កាត់
៦៖ គណបក្សខ្មែរតែមួយ មានបេក្ខជនឈរឈ្មោះ ០៧ ឃុំ សង្កាត់
៧៖ គណបក្សខ្មែរស្រឡាញ់ជាតិ មានបេក្ខជនឈរឈ្មោះ ០៥ ឃុំ សង្កាត់
៨៖ គណបក្សសញ្ជាតិកម្ពុជា មានបេក្ខជនឈរឈ្មោះ ០៤ ឃុំ សង្កាត់
៩៖ គណបក្សយុវជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ០៤ ឃុំ សង្កាត់
១០៖ គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរឈ្មោះ ០២ ឃុំ សង្កាត់
១១៖ គណបក្សឯកភាពជាតិខ្មែរ មានបេក្ខជនឈរឈ្មោះ ០២ ឃុំ សង្កាត់
១២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់។

លោកស្រីប្រធាន គ.ជ.ប ខេត្តតាកែវ បានបន្ថែមថា ពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៦៨៦,៧៤៤នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៥៨៤នាក់។

ក្នុងនោះដែរ លោកស្រី ហែម បញ្ញា បានបញ្ជាក់ថា ចាប់តាំងពីដំណើរការចុះឈ្មោះបេក្ខជន គណបក្សនយោបាយ ចាប់ឆ្នោតលំដាប់លេខរៀងគណបក្សនយោបាយ និងចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គ្រប់សកម្មភាពទាំងអស់ គឺខាង គ.ជ.ប ខេត្ត មិនទទួលបានពាក្យបណ្ដឹងណាមួយឡើយ៕