(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញ្ញាក្រែក និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

ពិធីបើកយុទ្ធនាការឃោសនានេះមានការចូលរួមពីអនុប្រធាន សមាជិក ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ក្រុមប្រឹក្សាឃុំ យុវជនបក្ស សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ សរុបប្រមាណ ៥៤៣នាក់ផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ នៅមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ការឃោសនានេះមានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ដោយឡែកការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕