(ព្រះវិហារ)៖ ចាត់ទុកជារឿងចម្លែកមួយក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលដឹកនាំដោយលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី បែរជាមានបេក្ខភាពក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀនលេខរៀងទី៨ ដឹកនាំសមាជិក១០ចូលរួមដង្ហែជាមួយផងដែរ។

លោក ស៊ុន វឿត អាយុ៣៥ឆ្នាំ រស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី បានថ្លែងប្រាប់ឱ្យដឹងថា លោកត្រូវបានក្រុមការងារបក្សភ្លើងទៀនហៅឱ្យជួយផ្តិតមេដៃគាំទ្រ ដោយគេប្រាប់ថា មេដៃដែលផ្តិតនោះ គេយកទៅថ្នាក់លើ ហើយគេក៏បានថតរូបរបស់លោក លុះក្រោយមកស្រាបតែឃើញរូបរបស់គាត់គេយកទៅបិទក្នុងបញ្ជីគណបក្សភ្លើងទៀន ក្នុងបញ្ជីបេក្ខភាពបោះឆ្នោត ទើបធ្វើឱ្យរូបលោកមានការស្រាំងកាំងឆ្ងល់ជាខ្លាំង។

លោក ស៊ុន វឿត បានថ្លែងបន្តថា បន្ទាប់ពីឃើញរូបថតលោកគេយកទៅបិទនៅក្នុងបញ្ជីបោះឆ្នោយជ្រើសរើសក្រុមប្រឹក្សាបក្សភ្លើងទៀន លោកមានការខឹងសម្បារ និងមានបំណងទៅហែកចោលដែរ តែដោយមានគេប្រាប់ថា មិនបាច់ទៅហែកចោលនោះទេ ឱ្យលោកធ្វើការលាលែងទៅ គឺចប់រឿងហើយ។

ដើម្បីបញ្ជាក់ពីការស្រឡាញ់របស់លោកចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសកុំឱ្យគេយល់ច្រឡំថា លោកជាបេក្ខភាពគណបក្សភ្លើងទៀនតទទៀត លោកក៏បានដឹកនាំសមាជិកចំនួន១០នាក់ទៀត ចូលរួមដង្ហែការឃោសនា បោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជានៅព្រឹកនេះ ដោយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ និងនាំសមាជិកផ្សេងទៀតមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ៕

ខាងក្រោមជាការបកស្រាយរបស់លោក ស៊ុន វឿន៖