(ព្រះសីហនុ)៖ នគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលកំពុងធ្វើសកម្មភាពគាស់ទម្លុះទម្លាយទូរកុងតឺន័រ លួចយកសម្ភារ នៅចំណុចក្បែរអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បើតាមយោងតាមរបាយការណ៍របស់ស្ន ងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០នាទី មានប្រជាពលរដ្ឋបានប្តឹង មកកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រតិស្រាល ថា មានជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពគាស់ទម្លុះទម្លាយទូរកុងតឺន័រ លួចយកសម្ភារនៅចំណុចក្បែរអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ម៉ូតូ ចំនួន២គ្រឿង (ម៉ាក PCX ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-5298 និងម៉ូតូអូសរម៉ាក ០១គ្រឿង) រួមទាំងសម្ភារមួយចំនួនសម្រាប់គាស់ទូរកុងតឺន័រ។

របាយការណ៍ដដែល បានបញ្ជាក់ថា វត្ថុតាងចាប់យកបានរួមមានម៉ូតូ ០១គ្រឿង ម៉ាក PCX ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-5298, ម៉ូតូអូសរម៉ាក ០១ គ្រឿង គ្មានផ្លាកលេខ, កន្តៃ្រ ០១ដើម ដងពណ៌លឿង, ដែកកាប់ ០១ដើម, សោរលេខ១២ ចំនួន ០១ដើម, ទូរស័ព្ទ ០២គ្រឿង និងគ្រឿងញៀន ០១កញ្ចប់តូច។

ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កំពុងបន្តនីតិវិធីវិធី៕