(ភ្នំពេញ)៖ លោក ផេង គីមស្រ៊ុន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាជំនួយការរបស់សម្តេច ដើម្បីជួយលើការងាររបស់បក្ស។

ការតែងតាំងនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅនេះ។

សូមបញ្ជាក់ថា លោក ផេង គីមស្រ៊ុន ជាក្រុមការងារពិសេសរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី សាម៉េត។ លោកតែងបានចុះធ្វើសកម្មនានាពាក់ព័ន្ធការងាររបស់បក្ស៕