(ភ្នំពែញ)៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ លោក សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីចំណុះអគ្គនាយកដ្ឋានប្រព័ន្ធទឹកកខ្វក់ ដើម្បីពិនិត្យលើការងារមួយចំនួន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ព្រមទាំងពិភាក្សាអំពីនីតិវិធីនៃការបំពេញការងារ និងការរៀបចំបែងចែកតួនាទី និងភារកិច្ចតាមនាយកដ្ឋាននីមួយៗ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរលូនថែមទៀត៕