(តាកែវ)៖ លោក ជៀវ សោភ័ណ្ឌ សមាជិក និងជាបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន លេខរៀងទី៥ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បានលាលែងពីតំណែង។ នេះបើតាមលិខិតរបស់ លោក ជៀវ សោភ័ណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

តាមលិខិតលាលែងនេះ លោក ជៀវ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំបាទ ជៀវ សោភ័ណ្ឌ សុំលាលែងទាំងស្រុងពីសមាជិកនិងជាបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន លេខរៀងទី៥ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ តទៅ៖ ក្នុងការលាលែងនេះគ្មានការបង្ខិតបង្ខំពីគណបក្សនយោបាយណា រឺក៏ជនណាមួយឡើយ។ ដើម្បីជាសាក្សី ខ្ញុំបាទសូមផ្តិតមេដៃស្ដាំទុកជាភស្តុតាងស្រាប់»

ខាងក្រោមនេះគឺជាពាក្យលាលែងរបស់លោក ជៀវ សោភ័ណ្ឌ៖