(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្ត ការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី៩ លើកទី១ និងការបន្តបើកសម្រាប់ជុំទី៩ លើកទី២ ដែលបានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មានរយៈពេល៣០ថ្ងៃ។
ក្រសួងបញ្ជាក់ថា លទ្ធផលនៃការអនុវត្ត ការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី៩ លើកទី១ បានចំនួន ៦៨៧៣៧២គ្រួសារ ស្មើនឹងទឹកប្រាក់ ១២១ ៥០៣ ៣៩៧ ០០០រៀល។
សូមជម្រាបថា សរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ (២៣លើក) រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ២ ៧៣៤ ៥៦១ ០៣៩ ០០០ រៀល ស្មើនឹង ៦៨៣.៦៤លានដុល្លារអាមេរិក៕