(ភ្នំពេញ)៖ ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ របស់អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា លោក ប៉ុក វណ្ណធីរ ដែលមានជំនាញខាងវប្បធម៌ និងប្រពៃណីខ្មែរ នឹងចាប់ផ្តើមនៅថ្ងៃទី០១ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះ នឹងធ្វើនៅបុរីអ័រគីដេ គម្រោង២ ផ្ទះលេខ២៩ ផ្លូវម្លិះ ភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបថា លោក ប៉ុក វណ្ណធីរ បានទទួលមរណភាពកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

សូមបញ្ជាក់ថា លោក ប៉ុក វណ្ណធីរ មានស្រុកកំណើត នៅខេត្តតាកែវ។ លោកមានកូនចំនួន៨នាក់ ស្រី៤នាក់។ លោក ប៉ុក វណ្ណធីរ មានជំនាញខាងវប្បធម៌ និងប្រពៃណីខ្មែរយ៉ាងច្បាស់លាស់។

ដូច្នេះ សូមគោរពអញ្ជើញទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងញាត់មិត្តជិតឆ្ងាយទាំងអស់យាង និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យរបស់លោក ប៉ុក វណ្ណធីរ ឱ្យបានគ្រប់ៗគ្នា៕