(ភ្នំពេញ)៖ ដោយមានកំណើនប្រជាពលរដ្ឋមកពិនិត្យ និងសម្រាកព្យាបាលភ្នែកយ៉ាងច្រើនជារៀងរាល់ថ្ងៃ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មន្ទីរពេទ្យព្រះអង្គឌួង បានទទួលម៉ាស៉ីនវាស់ភ្នែក ព្រមទាំងបរិក្ខាមួយចំនួនពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ដែលមានទំហំទឹកប្រាក់ជាង១២ម៉ឺនដុល្លារ។

ពិធីប្រគល់ និងទទួលបានធ្វើឡើងក្រោមវត្តមានលោកសាស្រាចារ្យវេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីពេទ្យព្រះអង្គឌួង និងលោកស្រី Judy Hat swell ដែលជានាយកប្រតិបត្តិននៃអង្កការ សាយ ហ្វ អល និងលោកសាស្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យរុស្ស៉ី, ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូពេទ្យផ្នែកព្យាបាលភ្នែកមួយចំនួនផងដែរ។

លោកស្រី Judy Hat swell បានថ្លែងថា «ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបាននាំយកឧបរករណ៍ និងគ្រឿងបរិក្ខាទាំងនេះមកជូនមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយសម្រួលដល់ការព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាភ្នែក។ ខ្ញុំសូមអរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានអនុញាតឱ្យខ្ញុំបានជ្តល់ជូនម៉ាស៉ីព្រមទាំងបរិក្ខាទាំងនេះ»

សាស្ត្រាចារ្យវេជ្ជបណ្ឌិត លូ លីឃាង រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ នៃមន្ទីរព្រះអង្គឌួង បានសម្តែងនូវសេចក្តីរីករាយសប្បាយចិត្ត និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Judy Hat swell ដែលជានាយកប្រតិបត្តិន នៃអង្កការ សាយ ហ្វ អល ដែលបានប្រគល់ម៉ាស៉ីនវាស់ភ្នែក១គ្រឿង រួមទាំងសម្ភារបរិក្ខាមួយចំនួន ដែលគិតគិជាទឹកប្រាក់សរុបប្រមាណជាង ១២ម៉ឺនដុល្លារ។

លោកវេជ្ជបណ្ឌិតបានបន្តថា ម៉ាស៉ីនរួមទាំងសម្ភារបរិក្ខាទាំងនេះ វាពិតជាមានសារៈសំខាន់ណាស់ចំពោះមន្ទីរពេទ្យព្រះអង្គឌួង ហើយលោកនឹងយកម៉ាស៉ីន និងសម្ភារទាំងនេះទៅប្រើប្រាស់ឱ្យត្រូវនឹងអ្វីដែលប្រជាពលរដ្ឋត្រូវការ៕