(កំពង់ស្ពឺ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចរឹបអូស ចំនួន ៣ចំណុច ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយកន្លែង ស្ថិតនៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នេះបើតាមដីកាសម្រេចរឹបអូស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ក្នុងវិវាទនេះ មានម្ចាស់បំណុលឈ្មោះ ប៉ែន ស៉ីវ៉ារី ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០១៨៤០៨៨ (០១) ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១៤៤៤ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ ០៩៩ ៩៩០ ៤៥៦/ ០៦៧ ៩៩០ ៤៥៦ / ០៦៩ ៩៩០ ៤៥៦។

សហកូនបំណុល រួមមាន៖

* ១. ឈ្មោះ ចាន់ លក្ខិណា ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០២០៨០៧៩៨៨ (០១) ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១៣៧ ភូមិកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
* ២. ឈ្មោះ មុំ រ៉ានី ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៣២២៧៦០ (០១) ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
* ៣. ក្រុមហ៊ុន ឌីអអេសអិល រៀល អ៉ីស្ទេត ឯ.ក ចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ ០០០៥៦៧៣៤ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានទីស្នាក់ការចុះបញ្ជីស្ថិតនៅផ្ទះលេខ១៥៣ ផ្លូវលេខ២១បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំណាងដោយលោក ឃុំ ប៉ុណ្ណាដែត ជាប្រធានក្រុមប្រឹក្សាភិបាល កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០១៤១៨៨៥ (០១) ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤។

សហកូនបំណុលទី៣ រួមមាន៖

* ១. ធនាគារ វឌ្ឍនៈអាស៉ី ចំកាត់ (ABA) ដែលជាធនាគារ ដែលសហកូនបំណុលប្រើប្រាស់ក្នុងការប្រតិបត្តិការ និងប្រមូលប្រាក់ពីអតិថិជនទិញដីឡូតិ៍។
* ២. អតិថិជនដែលជាអ្នកទិញដីឡូតិ៍ទាំង ២៥២ ឡូតិ៍ និង មានរៀបរាប់ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ ភ្ជាប់នៅផ្នែកខាងក្រោយ នៃពាក្យសុំដីកាសម្រេចរក្សាការពារនេះ។

យោងតាមដីកាខាងលើ បានសម្រេចចំនួន ៣ចំណុចដូចខាងក្រោម៖

* ១៖ រឹបអូសសិទ្ធិលើបំណុលរបស់សហកូនបំណុលនៃការអនុវត្ត រួមមាន ១. ឈ្មោះ ចាន់ លក្ខិណា ភេទប្រុស ២. ឈ្មោះ មុំ រ៉ានី ភេទ ស្រី និង៣. ក្រុមហ៊ុន ឌីអអេសអិល រៀល អ៉ីស្ទេត ឯ.ក តំណាងដោយលោក ឃុំ ប៉ុណ្ណាដែត ជាប្រធានក្រុមប្រឹក្សាភិបាល ដែលមានជាមួយសហកូនបំណុលទី៣ ជាអតិថិជនដែលបានទិញដីឡូតិ៍ ចំនួន ២៥២ ឡូតិ៍ នៅទីតាំងដីដែលមានទំហំ ២០៣,៨៣៤.៥២ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

* ២៖ ធ្វើការហាមឃាត់ សហកូនបំណុលទី៣ ជាអតិថិជនដែលបានទិញដីឡូតិ៍ ចំនួន ២៥២ ឡូតិ៍ កន្លងមកមិនឱ្យធ្វើប្រតិបត្តិការនៃការផ្ទេរប្រាក់ ឬធ្វើការបង់ប្រាក់ក្នុងរូបភាពបង់រំលោះ បង់ផ្តាច់ដីឡូតិ៍ទៅកាន់បុគ្គល ដូចជា គណនីធនាគារ ដូចមានរៀបរាប់ខាងក្រោមនេះ៖

ក. លេខគណនី៖ 000837877 ឈ្មោះគណនី៖ DRSL REAL ESTATE CO., LTD.
ខ. លេខគណនី៖ 000422433 ឈ្មោះគណនី ៖ KHUM PONNADET AND YUK THITRATHA
គ. លេខគណនី៖ 000362710 ឈ្មោះគណនី៖ MOM RANY
ឃ. លេខគណនី៖ 002712187 ឈ្មោះគណនី៖ CHEA SOMBO
ង. លេខគណនី៖ 000872502 ឈ្មោះគណនី ៖ CHAN LEAKHENA
ច. លេខគណនី៖ 444555668 ឈ្មោះគណនី៖ YOK THETLASAKA
លើសពីសិទ្ឋិលើបំណុលដែលត្រូវបានរឹបអូសក្នុងចំណុច ១ ខាងលើ។

* ៣៖ ឱ្យសហកូនបំណុលទី៣ ជាអតិថិជនដែលបានទិញដីឡូតិ៍ ចំនួន ២៥២ ឡូតិ៍ កន្លងមកធ្វើប្រតិបត្តិការនៃការផ្ទេរប្រាក់មកកាន់ម្ចាស់បំណុល ក្នុងគោលបំណងបង់ប្រាក់ថ្លៃដីឡូតិ៍បន្ត ទៅកាន់គណនីលេខ 001301347 ឈ្មោះគណនី PEN SIVARY។

សូមជំរាបថា ក្នុងករណីកូនបំណុលទី៣ ដែលជាអតិថិជនទិញដីឡូត៍មិនទាន់ទទួលបានដីកា អាចមកទទួលនៅសាលាដំបូងរាជធានីភ្នំពេញ ជាន់ទី៤ បន្ទប់អក្សរ «ធ» ឬទំនាក់ទំនងព័ត៌មាន បន្ថែមតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖ 099 990 456/067 990 456/069 990 456៕