(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រុមកាងារលោក មាស វីរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិវត្តគរ និងភូមិច្រាប សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំដោយលោក លឹម តុងហួត អនុប្រធានក្រុមការងារសង្កាត់វត្តគរ បានបន្តចុះជួបជាមួយប្រជាពលរដ្ឋដែលកំពុងរួមគ្នាអភិវឌ្ឍមូលដ្ឋាន និងបានជម្រាបជូនឱ្យត្រៀមឯកសារសម្រាប់ទៅបោះឆ្នោះ។

មន្ត្រីគណបក្សប្រជាជនកម្ពុជារូបនេះ បានស្នើពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបានឃុំសង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ធានាការអភិវឌ្ឍមូលដ្ឋាន និងការពារផលប្រយោជន៍របស់ប្រជាជន។

លោក លឹម តុងហួត បានប្រាប់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បន្តថែរក្សាសន្តិភាព បន្តអភិវឌ្ឍន៍មូលដ្ឋាន រួមគ្នាអភិវឌ្ឍរំដោះទឹកចេញពីភូមិដ្ឋាន ផ្លូវ ល្អ ជាភូមិឋានបៃតងស្រស់បំព្រង ផ្តល់ផាសុខភាពដល់ការរស់នៅ។

សូមបញ្ជាក់ថា នៅសង្កាត់វត្តគរមានគណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា ទេវតាបាចផ្កា នៅលំដាប់លេខរៀងទី៣ក្នុងសន្លឹកឆ្នោត៕