(កំពង់ធំ)៖ លោក ប្លោក ចាន់រដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង ស្រុកប្រាសាទបល្ល័ង្ក បន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលគណបក្សប្រជាជនកម្ពុជាឃុំដូងឈរលំដាប់លេខរៀងទី២ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោកបានលើកឡើងថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេគឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្សដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាគាំទ្រសម្តេចតេជោ ហ៊ុន សែន។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាមិនដែលរត់ចោលបងប្អូនគឺរួមសុខទុក្ខជាមួយគ្នា ដូច្នេះប្រជាពលរដ្ឋត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាដើម្បីភូមិឃុំមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះគណបក្សប្រជាជនឃុំដូងស្ថិតក្នុងលំដាប់លេខរៀងទី២៕