(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោក វណ្ណៈ សោភានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាមគ្គី ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារគណបក្ស ចុះយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីបងប្អូនសមាជិកបក្សជាង៣០០នាក់ និងបានជួបសំណេះសំណាលជាមួយបងប្អូនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោក វណ្ណៈ សោភានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាមគ្គី បានជំរុញសមាជិកទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្ត ដែលជួយថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានភាពជឿនលឿនបន្តទៀត។

លោក ព្រឹម រដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក៏បានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀតដែលជាសមិទ្ធិផលរបស់គណបក្សប្រជាជនកម្ពុជា បានកសាងកន្លងមកឱ្យសមាជិកសមាជិកាបានយល់កាន់តែច្បាស់ នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីផែនការ អភិវឌ្ឍន៍ភូមិ/ឃុំ។

លោក ព្រឹម រដ្ឋា បានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំសាមគ្គីទាំងមូល សូមអញ្ជើញទៅបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី០៥ ដែលមានលេខរៀងទី២ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ។ សូមសមាជិកសមាជិកាទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាពនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនបងប្អូននៅក្នុងមូលដ្ឋាន។ ជយោ! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង៕