(តាកែវ)៖ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីនេះមានការចូលរួមពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្មោង អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្មោង គណៈកម្មាធិការគណបក្សស្រុកទ្រាំង បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សឃុំស្មោង និងក្រុមការងារការិយាល័យ។

ថ្លែងនៅក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ បានណែនាំដល់សមាជិកគណបក្សប្រជាជន ត្រូវផ្សព្វផ្សាយគោលនយោបាយគណបក្សឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសសមិទ្ធផលជសច្រើនដែលគណបក្សប្រជាជនកម្ពុជា បានកសាងនៅតាមភូមិឃុំជូនប្រជាពលរដ្ឋ។

លោក សុខ ពុទ្ធិវុធ បានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីរក្សាសុខសន្តិភាព ប្រទេស មានការអភិវឌ្ឍរីកចម្រើនជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសមេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជានឹងបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ធភាពភាពហើយ និងប្រឹងប្រែងអភិវឌ្ឍន៍ភូមិឃុំ ឱ្យរីកចម្រើនទ្វេឡើងទៀត៕