(កណ្តាល)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារថ្នាក់កណ្តាលប្រចាំស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុកខ្សាច់កណ្តាល បានចុះសួរទុក្ខផ្សព្វផ្សាយ ណែនាំស្តីពីរបៀបគូសសន្លឹកឆ្នោត និងផ្គត់ផ្គង់សម្ភារៈមួយចំនួន ជូនប្រធានក្រុមបក្សតាមមណ្ឌលសកម្មភាពបក្សទាំងអស់ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងនោះបណ្ឌិតបានទទួលសំណូមពរ និងបញ្ហាប្រឈម ដើម្បីដោះស្រាយ យើងនឹងរួមគ្នាធ្វើជាមួយលោកតាលោកយាយ បងប្អូនយើងទាំងអស់ ប្រកបស្នាមញញឹម និងដោយក្តីគោរពស្រឡាញ់ ។

ជាមួយគ្នានេះលោកបណ្ឌិត អំពាវនាវសូមឲ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដេីម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍមូលដ្ឋាន។

សំរាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕