(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជឿជាក់លើក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅស្រុកកោះធំ និងបានស្នើសុំសិទ្ធិបម្រើពីបងប្អូនប្រជាពលរដ្ឋបន្តទៀត ដើម្បីធ្វេីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងសមិទ្ធផលថ្មីៗបន្ថែមទៀតឱ្យមានការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២នេះ ក្នងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៩៦៨នាក់នៅភូមិព្រែកប៉ុក និងមណ្ឌលសកម្មភាព ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីអនុប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រេីនរូបទៀត។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះសុខ សន្តិភាពមិនអាចកាត់ថ្លៃបាន ដោយសង្កត់ធ្ងន់ធ្ងរថា គ្មានសន្តិភាព គ្មានក្ដីសង្ឃឹម គ្មានសន្តិភាព គ្មានការអភិវឌ្ឍ សុខសន្តិភាពបានផ្ដល់ឱកាសឱ្យយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងប្រជាជនគ្រប់រូបមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន និងរស់នៅដោយគ្មានភាពភ័យខ្លាច មានសុខុមាលភាពពេញលេញ មានសិទ្ធិសេរីភាពបរិបូណ៌ និងអាច ធ្វើដំណើរ ឬទៅកម្សាន្តនៅតាមទីកន្លែងជិតឆ្ងាយនានាដោយសេរី។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋនៅឃុំព្រែកស្តី មានការជឿជាក់លើគោលនយោបាយដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជឿជាក់លើក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅឃុំព្រែកស្តី ស្រុកកោះធំបន្តទៀត។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹករហូតដល់ម៉ោង១៖០០នាទីរសៀលឱ្យបានគ្រប់ៗ គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រែកស្ដី ឋិតក្នុងលំដាប់លេខរៀងទី២ មានរូបទេវតា បាច់ផ្កាជាសម្គាល់ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៦គណបក្ស ហើយភ្ជាប់មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ផងដែរថា សមិទ្ធផលសម្រេចបានពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងឃុំព្រែកស្តី រួមមាន៖ ធ្វើផ្លូវបេតុងប្រវែង៥,៦៣០ ម៉ែត្រស្ថិតក្នុងភូមិព្រែកស្ដី ភូមិព្រែកលោក ភូមិអន្លង់សាន្ត ឃុំចាស់ ភូមិព្រែកតាមេម ភូមិឡក្បឿង ភូមិ ពោធិ៍អណ្តែត ភូមិពោធិរម្មា នឹងភូមិប្រធាតុ កសាងស្ពានបេឡេត៍ បាន២កន្លែងប្រវែង៩៤ម៉ែត្រឋិតនៅភូមិ ចុងព្រែក១កន្លែងប្រវែង២១ម៉ែត្រ នៅភូមិព្រែកលោក១កន្លែង ប្រវែង២៨ម៉ែត្រ សាងសង់មណ្ឌលសុខភាព ក្នុងឃុំព្រែកស្ដីបាន២កន្លែងរួមមាន៖ មណ្ឌលសុខភាពព្រែក ស្ដីស្ថិតក្នុងភូមិអន្លង់សាន្ត និងមណ្ឌល សុខភាពពោធិរាម្មាស្ថិតក្នុងភូមិប្រធាតុ៕