(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានធ្វើសេចក្តីរាយការណ៍ផ្តល់ព័ត៌មាន ជូនប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោកស្រី លីនដា ថូម៉ាសគ្រីនហ្វៀល នៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ជូនថា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ត្រូវបានប្រមុខប្រឹក្សាអង្គការសហប្រជាជាតិ អញ្ជើញចូលរួមនោះ លោកបានរាយការណ៍ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីថ្លែងរាយការណ៍ពីការអនុវត្ត «ការព្រមព្រៀងជាឯកច្ឆ័ន្ទប្រចាំចំណុច» ដែលត្រូវដាក់ជូនសម្រាប់ការអនុវត្តនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។

នៅក្នុងកិច្ចប្រជុំកាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ប្រមុខការទូតកម្ពុជារូបនេះ បានចែករំលែកព័ត៌មានថ្មីស្តីពីការងារដែលកម្ពុជាបានអនុវត្ត និងការលើកឡើងពីដំណើរទស្សនកិច្ចរបស់លោកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ និងលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៖