(កណ្តាល)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ១២៤៩នាក់ នៅក្នុងភូមិព្រែកថ្មី និងមណ្ឌលសកម្មភាព ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

កម្មវិធីនេះមានការចូលរួមពីអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សព្រែកថ្មី សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងឃុំព្រែកថ្មីសរុប ១២៤៩នាក់។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពជោគជ័យ នៃគោលនយោបាយដឹកនាំដ៏ត្រឹមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានកំណត់យកជាយុទ្ធសាស្ត្រចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជាគោលដៅសំខាន់ៗដោយបានជួយសង្គ្រោះជីវិត របស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេល១៩ថ្ងៃហើយគ្មានអ្នកឆ្លងជំងឺកូវីដ-១៩បន្ថែម និង បានឈានទៅបើកប្រទេសជាតិ ដើម្បីស្តារសេដ្ឋកិច្ចសង្គមមករកប្រក្រតីភាពឡើងវិញ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោនាយក រដ្ឋមន្ត្រីដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ យកយុទ្ធសាស្ត្រនៃការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាន់ពេលវេលា និងបានក្រើនរំលឹកសូមឱ្យប្រជាពលរដ្ឋនៅបន្តអនុវត្ត ការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលេចផងដែរអំពីគម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ដែលគ្មាន មន្ទីរពេទ្យណាស្អាត ដូចជាមន្ទីរពេទ្យស្រុកកោះធំនេះឡើយ និងបានបន្ថែមថា ក្រោយបញ្ចប់ការសាងសង់មន្ទីរពេទ្យនេះ ត្រូវការថវិកាប្រមាណជាង៦លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការទិញសម្ភារៈឧបករណ៍វេជ្ជសាស្ត្រមកបំពាក់ ដើម្បីផ្ដល់សេវាប្រកបដោយគុណភាព ស្របតាមស្តង់ដាររបស់មន្ទីរពេទ្យកាល់ម៉ែត និងផ្តល់សេចក្តីទុកចិត្តជូនអ្នកស្រុកធំ និងសមិទ្ធផលសំខាន់ សម្រេចបានជាច្រើនទៀតរួមមាន៖ អាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចឱ្យកូនអ្នកស្រុកកោះធំ ក៏ដូចជាសាធារណជនធ្វើការហ្វឹកហាត់ដើម្បីចូល រួមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ និងផ្លូវបេតុង ប្រឡាយទឹក សាលារៀន សុខសន្តិភាព និងមានមណ្ឌលសុខភាពជាដើម។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទី រសៀល និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំព្រែកថ្មី ឋិតក្នុងលំដាប់លេខរៀងទី២ មានរូបទេវតា បាច់ផ្កាជាសម្គាល់ ឋិតក្នុងចំណោមគណបក្ស ចូលរួមការបោះឆ្នោតចំនួន៣បក្ស ដោយភ្ជាប់មកជាមួយនូវ ឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សម្រេច បានក្នុងឃុំព្រែកថ្មីរួមមាន៖ ផ្លូវបេតុង៣ខ្សែប្រវែង៣,១៦០ ម៉ែត្រ ក្នុងនោះនៅភូមិព្រែកថ្មីប្រវែង១,៨០០ម៉ែត្រ នៅភូមិស្វាយ កណ្ដាល៣ ខ្សែ១ប្រវែង៣៤៤ម៉ែត្រ នៅភូមិព្រែកតាហីង១ខ្សែប្រវែង២០០ម៉ែត្រ សាងសង់មន្ទីរពេទ្យតេជោសែន កោះធំនៅភូមិព្រែកថ្មី (កំពុងដំណើរការ) សាងសង់អាងហែលទឹក និងកីឡដ្ឋានស្រុកកោះធំ នៅភូមិព្រែក ថ្មី អាគារសាលប្រជុំការិយាល័យអប់រំយុវជន និងកីឡាស្រុកចំនួន១ខ្នង នៅភូមិស្វាយក្រោមសាងសង់ ទីចាត់ការ១ខ្នង ក្នុងសាលាបឋមសិក្សាព្រែកថ្មី និងនៅភូមិកំពង់ស្វាយកណ្ដាល៕