(កណ្តាល )៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិអន្លុងសាន ភូមិព្រែកតាមេម ភូមិឡក្បឿង ភូមិពោធិ អណ្តែត និងភូមិពោធិ៍រាម្មា ក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល នៅក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមអមដំណើរពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារ គណបក្សចុះ មូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំព្រែកស្ដីសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងឃុំព្រែកស្ដី។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រែកស្ដីទាំង អស់កុំភ្លេចទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រែកស្ដី ដែលស្ថិតនៅលេខរៀងទី២ មានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់នៅលើសន្លឹកឆ្នោតចាប់ផ្ដើមពីម៉ោង៧៖០០ នាទីព្រឹករហូតដល់ម៉ោង១៥៖០០នាទីរសៀល។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំព្រែកស្តី រួមមាន៖ ផ្លូវបេតុងប្រវែង៥,៦៣០ម៉ែត្រស្ថិតក្នុងភូមិព្រែកស្ដី ភូមិព្រែកលោក ភូមិអន្លង់សាន្ត ភូមិព្រែក តាមេម ភូមិឡក្បឿង ភូមិពោធិ៍អណ្តែត ភូមិពោធិ៍រម្មា និងភូមិប្រធាតុ ធ្វើស្ពានបេឡេត៍២កន្លែង ប្រវែង ៩៤ម៉ែត្រ នៅភូមិចុងព្រែក១កន្លែងប្រវែង២១ម៉ែត្រ នៅភូមិព្រែកលោក១កន្លែង ប្រវែង២៨ម៉ែត្រ ធ្វើមណ្ឌល សុខភាពក្នុងឃុំព្រែកស្ដី២កន្លែង មណ្ឌលសុខភាពព្រែកស្ដីស្ថិតក្នុងភូមិអន្លង់សាន្ត មណ្ឌលសុខភាព ពោធិ៍រាម្មាស្ថិតក្នុងភូមិប្រធាតុ៕