(វ៉ាស៊ីនតោន)៖ រយៈពេល ៦០ឆ្នាំទៅហើយ ដែលនាវាខ្នាតយក្ស SS Andrea Doria មានប្រវែង ៧៣ម៉ែត្របានលិចនៅឆ្នេរភាគខាងត្បូងទីក្រុង Nantucket របស់សហរដ្ឋអាមេរិក ហើយគ្រោង របស់វាត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅបាតសមុទ្រ ដែលនាវាមុជមួយគ្រឿងត្រូវបានបញ្ជារួចទៅ ហើយសម្រាប់ចុះធ្វើការរុករក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអាមេរិក នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

ទោះបីជាមានរូបភាព ស្តីពីការលិច និងពីរូបរាងរបស់ Andrea Doria ក៏ដោយក៏គេមិនទាន់ដឹងថា តើនាវានោះនៅបន្សល់រូបរាងដូចម្តេចក្នុងបាតសមុទ្រនោះឡើយ។ Andrea Doria បានលិចកាលពី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៥៦ បន្ទាប់ពីបានបុកជាមួយនឹងនាវាមួយគ្រឿងទៀតមានឈ្មោះថា MS Stockholm និងបានបណ្តាលឲ្យមនុស្ស ៤៦នាក់ស្លាប់ក្នុងចំណោមអ្នកជិះនៅលើនោះទាំងអស់ ១,៧០០នាក់។

សម្រាប់ការរុកនេះផងដែរ គឺដើម្បីដោះស្រាយអាថ៌កំបាំងនានារបស់វា ព្រោះការលិចនាវាខាងលើ នេះត្រូវបានពលរដ្ឋអាមេរិកចងចាំទុកមិនភ្លេច៕