(ភ្នំពេញ)៖ នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) ផ្សាយផ្ទាល់នូវកម្មវិធីតុមូល យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទស្ដីពី «ល្បឿន» ដោយមានវាគ្មិនជំនាញចំនួន ៣រូបចូលរួម។

វាគ្មិនចូលរួមមាន៖​ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងយុត្តិធម៌, ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍​ និងសណ្តាប់ធ្នាប់, និង លោក ព្រាប ចាន់វិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណៈការ និងដឹកជញ្ជូន៕

កម្មវិធីនេះរយៈពេល១ម៉ោង ចាប់ពីម៉ោង ១១៖០០នាទី ដោយបងប្អូនប្រជាពលរដ្ឋអាច Call ចូលដើម្បីផ្តល់មតិយោបល់តាមរយលេខ៖ 012 391 964 - 097 989 9938៕