(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៧០,៤៩២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៧,៤៣៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,៩៣៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៤,៥៧៨នាក់
៤៖ អាយុ៥ឆ្នាំ ៤០៨,៣៣៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១០,២១០នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣៨៤,៥៨៦នាក់, ដូសទី៤ចំនួន ២,៧៨០,៥៨១នាក់ និងដូសទី៥ចំនួន ២១៧,៦២៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕