(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់នៅប៉ុន្មាននាទីមុននេះថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi បានបញ្ចប់ដោយជោគជ័យ យ៉ាងត្រចះត្រចង់។

សម្តេចបានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីនេះ ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងមិត្តភាព និងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ដើម្បីសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងរួមគ្នាពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគ ឲ្យបានទូលំទូលាយដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងអស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «នេះជាមោទនភាពរបស់កម្ពុជា ដែលមានមិត្តមហាអំណាចដ៏ល្អប្រកប ដោយភាពស្មោះត្រង់ដូចជារុស្ស៊ី ដែលបានជួយកម្ពុជា តាំងពេលមុនរហូត មកដល់ពេលនេះ ជាពិសេសជួយបណ្តុះបណ្តាលធនធាន មនុស្សដល់កម្ពុជា»

សម្តេចបានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនោះសម្តេចបាន ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ អាស៊ាននិងរុស្ស៊ីជាមួយ តំណាងធុរកិច្ចជាច្រើនរូប និងបានពិសារអាហារថ្ងៃត្រង់ការងារជាមួយ ប្រមុខដឹកនាំអាស៊ាន និងរុស្ស៊ី នៅ Radisson Blu Resort and Congress Center។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី រួច សម្តេចនឹងដឹកនាំគណ:ប្រតិភូជានខ្ពស់កម្ពុជា វិលត្រឡប់ទៅកាន់កម្ពុជាវិញនៅល្ងាចនេះ (ម៉ោងនៅរុស្ស៊ី)៕