(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត LEXUS RX330 ពណ៌ប្រផេះ មានស្លាកលេខ ភ្នំពេញ 2AZ-8676 និងម៉ូតូ HONDA XR ពណ៌សមានស្លាកលេខ ភ្នំពេញ 1IV-9595 ដែលបើកបរបញ្ចាស់ទើសគ្នា បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ នៅវេលាម៉ោងប្រហែលជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវមិត្តភាព (អូរ១) កែងផ្លូវខ្សែរកាប ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ក្រោយពេលកើតហេតុ។

សាកសពសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ នគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដោះស្រាយតាមច្បាប់៕