(ភ្នំពេញ)៖ ក្នុងឱកាសដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង លោក លឹម ស្នេហ៍គំនិត អគ្គនាយក សហគ្រាសផ្គត់ផ្គង់ទំនិញនាំចូល ហេង គង់ ជាឧកញ៉ា លោកជំទាវឧកញ៉ា លឹម ល្អ និយកាក្រុមហ៊ុន ហ៊ុយ ផល្លី អ៉ិនវេសមិន ឯក សូមគោរពជូនពរ ឧកញ៉ាលឹម ស្នេហ៍គំនិត សូមមានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំក្រុមហ៊ុន ឆ្ពោះទៅរកភាពរឹងមាំ និងរីកចម្រើនតរៀងទៅ។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូន លោកឧកញ៉ា លឹម ស្នេហ៍គំនិត និងលោកជំទាវ ឆែម សុនីតា ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕