(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានប្រចាំការគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ X-16។

កិច្ចប្រជុំដែលបានធ្វើឡើងនៅសាលាប្រជុំកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំផ្តោតលើរបៀបវារចំនួន៣ រួមមាន៖ ទី១៖ របាយការណ៍ពីពិសោធន៍ការងាររៀបចំប្រារព្ធពិធីខួបលើកទី៤៥, ទី២៖ របាយការណ៍ចំណាយ ការរៀបចំខួបលើកទី៤៥ និងទី៣៖ ការចូលរួមមតិយោបល់ ត្រួតពិនិត្យ វាយតម្លៃ ចំណុចចន្លោះប្រហោង ចំណុចខ្វះខាត៕