(ភ្នំពេញ)៖ លោកតាអាយុ៨៥ ឆ្នាំម្នាក់ ឈ្មោះ ជា គង់ បានវង្វេងបាត់ពីផ្ទះនៅម្តុំខាងត្បូងផ្សារដើមថ្កូវ នាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ មិនដឹងទៅណាបាត់។

ចៅប្រុសរបស់លោកតា ជា គង់ បានឲ្យដឹងថា លោកតាពាក់អាវពណ៌ផ្ទៃមេឃ ខោខ្មៅ សក់ស។ បើបងប្អូនណាបានឃើញ សូមជួយផ្តល់ដំណឹងដល់សាច់ញាតិរបស់លោកតាផង តាមរយៈលេខ៖ 016 31 31 46, 087 436 444 , 060 336 444៕