(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញប្រចាំ ខេត្តបន្ទាយមានជ័យ រួមជាមួយអ្នកបច្ចេកទេសរបស់ក្រសួង មន្ទីរធនធានទឹកខេត្ត បានចុះត្រួតពិនិត្យ និងដាក់ឲ្យដំណើរការការដ្ឋានផ្លូវចាក់ក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម លើប្រវែងសរុប២១គីឡូម៉ែត្រ (ដែលតាមសំណើរមានត្រឹមតែ ៩,៨ គីឡូម៉ែត្រ) ពីចំណុចទីតាំង ពីព្រំប្រទល់ឃុំពន្លៃ ដល់ព្រំប្រទល់ឃុំណាំតៅ ស្រុកភ្នំស្រុក។

ការអនុវត្តនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន៣៧គ្រឿងរួមមាន៖

*នីវីលរ័ ៣គ្រឿង
*រ៉ូឡូ ៦គ្រឿង
*អេចស្កាវ៉ាទរ័ ១៥គ្រឿង
*រថយន្តបែន ១០គ្រឿង
*ឡានទឹក ៣គ្រឿង។ គ្រឿងចក្រទាំងអស់នេះមកដល់ការដ្ឋានជាបណ្តើរៗតាំងពីយប់ថ្ងៃទី២ ខែកក្កដា មកម៉្លេះ៕